Page:Hymnes et pavillons d'Indochine, 1941.djvu/41

Cette page n’a pas encore été corrigée

Version khmère

សូមពួកទេវត្តា រក្សាមហាក្សត្រយើង
ឲ្យបានរុងរឿង ដោយជ័យមង្គលសិរីសួស្តី
យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី
នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម
គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

ប្រាសាទសិលា កំបាំងកណ្តាលព្រៃ គួរអោយស្រមៃ
នឹកដល់យសស័ក្តិមហានគរ ជាតិខ្មែរដូចថ្ម
គង់វង្សនៅល្អរឹងប៉ឹងជំហរ យើងសង្ឃឹមពរ
ភ័ព្វព្រេងសំណាងរបស់កម្ពុជា
មហារដ្ឋកើតមាន យូរអង្វែងហើយ។

គ្រប់វត្តអារាម ឮតែសូរស័ព្ទធម៌ សូត្រដោយអំណរ
រំឮកគុណពុទ្ធសាសនា ចូរយើងជាអ្នក
ជឿជាក់ស្មោះស្ម័គ្រតាមបែបដូនតា
គង់តែទេវតា នឹងជួយជ្រោមជ្រែង
ផ្គត់ផ្គង់ប្រយោជន៍ឱយ ដល់ប្រទេសខ្មែរ ជាមហានគរ។